អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1…..
រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1ផ្លូវលេខ 7 ផ្ទះលេខ 160A ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 12:10នាទីថ្ងៃត្រង់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ជាង 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ចបានឲ្យដឹងថា÷ ម្ចាស់ផ្ទះមានឈ្មោះ ទី រិទ្ធីភេទប្រុស អាយុ 43 ឆ្នាំមុខរបរជាអ្នកលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះដែលឆាប់ចេះមានទំហំ 4 គុណនឹង 16ម៉ែត្រ ដែលមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង…
