Month: September 2022

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នារសៀលថ្ងៃចន្ទថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.! នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់…

ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង  និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មាខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភានាំយកទ័យទានជូនលោកយាយចាស់ជរា…..

ថ្ងៃសៅរ៍ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២  ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង  និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដ៏ទៃទៀត៕ក្នុងនោះផងដែរមានការចូលរួមពីមន្រ្តីអាជ្ញាធរមានដូចជា ÷ -លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀបតំណាងអោយ -លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប-លោក គង់…

រដ្ឋបាលខេត្តបន្ទាយមានជ័យជូនដំណឹងដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពអាកាសធាតុ ខណៈមានទឹកធ្លាក់ពីប្រទេសថៃ…….

ចេញផ្សាយថ្ងៃទី ០៧-កញ្ញា-២០២២បន្ទាយមានជ័យ៖ ខណៈដែលនៅតាមបណ្តោយព្រំដែនមានទឹកធ្លាក់ពីប្រទេសថៃ គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ ខេត្តសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អប់រំណែនាំកូនតូចៗកុំឲ្យលេងទឹកចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។ កម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាននៃក្រុងប៉ោយប៉ែត និងស្រុកថ្មពួកឲ្យដឹងថា ទឹក ធ្លាក់ពីថៃចាប់ពីព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្របន្ទាយមានជ័យទល់មុខខេត្តស្រះកែវ និងខេត្តបូរីរ៉ាំនៅថ្ងៃទី ៧ខែកញ្ញានេះ រួមមាន៖ទី១/នៅគោលដៅអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ទល់មុខ ឃុំស្រងែ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទឹកនៅមានតិចតួចប៉ុណ្ណោះ, ទី២/នៅគោលដៅច្រកព្រំដែនតំបន់ម៉ាឡៃ ណងព្រឺ និងស្លាបសងខាង ស្រុកម៉ាឡៃ ទល់មុខស្រុកអារញ្ញទឹកអូរនៅមានតិចតួច…

អភិបាលរងខេត្តរតនគិរីចំនួន៤រូបត្រូវបានប្រកាសចូល កាន់មុខតំណែងនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តផ្សេង

នៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារAសាលាខេត្តមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន៤រូបនិង២រូបត្រូវបានផ្ទេរកិច្ចទៅកាន់ខេត្តស្ទឹងត្រែង។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៦អនក្រ.តត ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីមានដូចខាងក្រោម៖ ១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ។២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣…

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

(កែប):នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។ ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន:…

You missed