សូមជួយ ស៊ែផង ដេីម្បីអោយអង្កានានា បានដឹង និងជួយ អភិរក្សសត្វស្លាប ដែលជិតដាច់ពូជនេះផង
សត្វស្លាបរាប់លានក្បាល និងច្រើនប្រភេទ កំពុងរង់ចាំភ្ញៀវទេសចរណ៏ ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅបឹងស្នេហ៏ ទួលពាន់ឡីតំបន់សត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡី គឺជាព្រៃលិចទឹក និងព្រៃរបោស នៅកណ្ដាលផ្ទៃបឹងស្នេហ៍ គេហៅថា ទួលព័ន្ធតាឡីមានផ្ទៃក្រឡា៨៣ហិតា ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បឹងមួយនេះនៅរដូវស្សា មានក្រឡាផ្ទៃ ៤១៥៤ហិកតា រីឯនៅរដូវប្រាំងវិញ គឺ រីងរាក់នៅសល់ត្រឹមតែជាង ពីរពាន់ហិកតាប៉ុណ្ណោះ។ សត្វស្លាបនៅទួលព័ន្ធតាឡីនេះតំបូងឡើយមានតិចតួចណាស់ ដោយទីកន្លែងមានភាពអំណោយផលដល់ពួកគេក្នុងការរស់នៅ ក៏មានកាន់តែច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ សត្វស្លាបចាប់សម្បូរច្រើនក្នុងឆ្នាំ២០១៧ ហើយមកដល់ពេលបច្ចុប្បន្ន ឆ្នាំ២០១៩…
ខេត្តកណ្តាល ៖ កម្មករកម្មការនីរាប់រយនាក់ ក្នុងរោងចក្រ ” ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏” ហៅរោងចក្រយក្ស ដែលស្ថិតនៅក្នុងភូមិព្រែកត្រែង
បន្ដធ្វើកូដកម្មតវ៉ាបើកប្រាក់ខែ ក្រោយរោងចក្រ ’’ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏’’ ដាក់មេប្រូចបាត់ទៅ ខេត្តកណ្តាល ៖ កម្មករកម្មការនីរាប់រយនាក់ ក្នុងរោងចក្រ ” ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏” ហៅរោងចក្រយក្ស ដែលស្ថិតនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានបន្តធ្វើកូដកម្មតវ៉ា ខណះខាងថៅកែរោងចក្រ មិនបានបើកប្រាក់ ខែចំនួន២ខែ (តុលា-វិច្ឆិកា) និងប្រាក់បំណាច់ឆ្នាំ ដោយសន្យាម្តងថ្ងៃនេះម្តងថ្ងៃនោះ រីឯការងារមិនដឹងថាបិទឬ បើក ហើយក៏គ្មានព័ត៌មានណាមួយអោយប្រាកដ។ កម្មករ កម្មការនីទាំងអស់នៅរោងចក្រខាងលើនេះ…
មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់
តុល្យការគិតត្រឹមនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។ សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា មនុស្សទាំង ៣នាក់ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បាននិងកំពុងចេញទៅជួយសង្គ្រោះដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ សូមជម្រាបថា នៅវេលាម៉ោងប្រមាណ…
ទីតាំងទូហ្គេមផ្ទះលក់អេតចាយ (ដីឡូតិ៍) ផ្លូវលេខ៧៨C ក្នុងសង្កាត់ស្ទឹងមានជ័យទី១ នៅតែបន្តបើកលេងយ៉ាងគឃ្លើនសមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប
ភ្នំពេញ ៖ ទីតាំងទូហ្គេមមួយកន្លែងស្ថិតនៅផ្ទះទិញលក់អេតចាយ (ដីឡូតិ៍) ស្ថិតនៅផ្លូវលេខ៧៨C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាមកធ្វើការបង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្ដែតបណ្ដោយខ្លាំងមែនទែន។ បើតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ទីតាំងខាងលើនេះសំបូរទៅដោយអ្នកញៀនល្បែង ជាក្មេងស្ទាវ ក្មេងទំនើង និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានលេងជាប្រចាំថ្ងៃគ្មានខ្លាចសមត្ថកិច្ចសូម្បីតែបន្ដិច។ សូម្បីតែប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែគ្មានប្រសិទ្ធភាពសម្រាប់ទីតាំងនេះ ព្រោះតែកន្លែងនេះបានបើកលេងយ៉ាងសេរីជាទីបំផុតដុះស្លែរាប់ឆ្នាំទៅហើយ។ គួររំលឹកថា ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩…
អាធំវ៉ាក់អើនឹងរថភ្លើងក្រឡាប់ផ្ងារជើងសង្កត់លើអាតូចបណ្ដាលអោយខូចខាតយ៉ាងដំណំ!
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តឃ្លុបដឹកទំនិញ១គ្រឿងបានបេីកក្នុងល្បឿនលឿនក៍ វាក់អើជាមួយនឹងរថភ្លេីងបើកឆ្លងផ្លូវ ជាន់ហ្វ្រាំងបង្ខំរេចង្កូតក្រឡាប់សង្កត់រថយន្តព្រុសរងការខូចខាតយ៉ាងដំណំ តែសំណាងគ្មានមនុស្សរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បង្ហាញទឹកចិត្តស្រឡាញ់ចៅស្រីបណ្តូលចិត្ត ប្រៀបដូចជា “គ្រាប់ពេជ្រ”
ភ្នំពេញ ៖ លោក អ៊ិន សុភិន នៅក្នុងឱកាសថ្ងៃខួបកំណើតចៅស្រីបណ្តូលចិត្ត គម្រប់ខួប៣ឆ្នាំ បានបង្ហើបពាក្យមួយឃ្លា ដែលចាក់ដោតខ្លាំង គឺលោកបានរៀបរាប់ទាំងរំភើបថា ចៅស្រីរបស់លោក គឺជា “គ្រាប់ពេជ្រ” ប្រចាំគ្រួសាររបស់លោកផ្ទាល់តែម្តង។ លោក អ៊ិន សុភិន ដែលត្រូវជាជីតា របស់ Katerina បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃខួបកំណើតចៅស្រីថា សម្រាប់ខួបឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ គឺលោកបានកាដូសម្រាប់កម្មវិធី ចៅស្រីគឺទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិកហើយបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។ លោកថា មកដល់ពេលនេះ ចៅស្រីមានអាយុ៣ឆ្នាំ ព្រមទាំងបានចូលរៀននៅសាលាផងដែរ …
ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បង្ហាញទឹកចិត្តស្រឡាញ់ចៅស្រីបណ្តូលចិត្ត ប្រៀបដូចជា “គ្រាប់ពេជ្រ”
ភ្នំពេញ ៖ លោក អ៊ិន សុភិន នៅក្នុងឱកាសថ្ងៃខួបកំណើតចៅស្រីបណ្តូលចិត្ត គម្រប់ខួប៣ឆ្នាំ បានបង្ហើបពាក្យមួយឃ្លា ដែលចាក់ដោតខ្លាំង គឺលោកបានរៀបរាប់ទាំងរំភើបថា ចៅស្រីរបស់លោក គឺជា “គ្រាប់ពេជ្រ” ប្រចាំគ្រួសាររបស់លោកផ្ទាល់តែម្តង។ លោក អ៊ិន សុភិន ដែលត្រូវជាជីតា របស់ Katerina បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃខួបកំណើតចៅស្រីថា សម្រាប់ខួបឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ គឺលោកបានកាដូសម្រាប់កម្មវិធី ចៅស្រីគឺទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិកហើយបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។ លោកថា មកដល់ពេលនេះ ចៅស្រីមានអាយុ៣ឆ្នាំ ព្រមទាំងបានចូលរៀននៅសាលាផងដែរ …
ព្រហើនមែន!! រថយន្តមួយគ្រឿងព្យាយាមបុកសម្លាប់មន្ត្រីនគរបាលម្នាក់ ដែលកំពុងបំពេញភារកិច្ចការពារក្បួនថ្នាក់ដឹកនាំ
កណ្ដាល ៖ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនបំផុត បានបុកមន្ត្រីនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចការពារក្បួនថ្នាក់ដឹកនាំ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលបានកើតឡើងកាលពីយប់ម៉ោង ០៨៖០០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង…
រមណីយដ្ឋានថ្មី “ភ្នំនាគស” ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងបង្កើតនឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលកម្សាន្តកាន់តែច្រើន
ពោធិ៍សាត់ ៖ រមណីយដ្ឋាន “ភ្នំនាគស” ស្ថិតនៅចំណុចកាត់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសំបូរទៅដោយបណ្ដុំភ្នំគុហ៍ កំពុងក្លាយជាតំបន់ទេសចរណ៍មួយមានការទាក់ទាញយ៉ាងខ្លាំង រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៅតំបន់នោះ។ បើតាមលោក សំឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ដោយមើលឃើញពីសក្តានុពលនៃតំបន់នេះ អាចកំណត់បានថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ។ ដោយមានការណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យដាំដំណាំភោគផលជាច្រើនដូចជា ៖ ល្ហុង ចេក ពុទ្រា ផ្កា…
ព្រះសីហនុ៖ មានអគ្គីភយ័ឆេះនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ
ព្រះសីហនុ៖ មានអគ្គីភយ័ឆេះនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ក្នុងស្ថានភាពធ្ងន់ធ្ងរ វេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១តុលា២០១៩នេះ។ សមត្ថកិច្ចកំពុងចេញទៅអន្តរាគមន៍ ។
ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរផងបាទ
ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរផងបាទសព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំចំនី។ ជាហេតុធ្វើអោយផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ស្រាប់តែពេលថ្មីៗនេះតាមរយះការបង្ហោះសារមួយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយ ស៊ែល ផងបាទ ។ក្រោយមកធ្វើអោយមហាជនចាប់អារម្មណ៏និងបានចូលរួមបព្ចេាញមតិរៀងៗខ្លួន។ទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការបំផុសគោលគំនិតមួយធ្វើអោយអ្នកប្រើប្រាស់ចាប់អារម្មណ៏។ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបាន ព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។ដូចនេះការវេចខ្ចប់បែបនេះ ជៀសផុតពីសារធាតុជាតិគីមីបានមួយកម្រិតផងដែរ។ មួយវិញទៀត «ស្លឹកឈូក ឬស្លឹកចេក» ឆាប់រលួយ និងអាចប្រើប្រាស់ជាជីធម្មជាតិបាន។ ក្រៅពីស្លឹកឈូក ឬស្លឹកចេកនោះគឺមាន «ស្លឹកចាក ស្លឹកត្នោត…
គួរឲ្យសរសើរ! សិង្ហបុរីគ្រោងហាមឃាត់ការលក់ភ្លុកដំរីទាំងស្រុង ព្រោះហេតុផល១
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលឲ្យដឹងថា ក្រុមប្រឹក្សាឧទ្យានជាតិរបស់ប្រទេសសិង្ហបុរី នឹងហាមប្រាមការលក់ភ្លុកដំរីចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០២១។ ក្រោយការប្រឹក្សារយៈពេល ២ឆ្នាំជាមួយនឹងក្រុមក្រៅរដ្ឋាភិបាល និងអ្នកលក់ភ្លុកដំរី រដ្ឋាភិបាលបានបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ សម្រាប់អ្នកដែលហ៊ានប្រព្រឹត្តល្មើស អាចនឹងប្រឈមជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងរងពិន័យធ្ងន់ធ្ងរ។ ចំណែកឯអ្នកជួញដូរវិញ អាចធ្វើការបរិច្ចាគភ្លុកដំរីដែលនៅសេសសល់ទៅកាន់ស្ថាប័នពាក់ព័ន្ធក្រោយពេលច្បាប់ថ្មីចូលជាធរមាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលឲ្យដឹងថា ក្រុមប្រឹក្សាឧទ្យានជាតិរបស់ប្រទេសសិង្ហបុរី នឹងហាមប្រាមការលក់ភ្លុកដំរីចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០២១។ ក្រោយការប្រឹក្សារយៈពេល ២ឆ្នាំជាមួយនឹងក្រុមក្រៅរដ្ឋាភិបាល និងអ្នកលក់ភ្លុកដំរី រដ្ឋាភិបាលបានបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ សម្រាប់អ្នកដែលហ៊ានប្រព្រឹត្តល្មើស អាចនឹងប្រឈមជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងរងពិន័យធ្ងន់ធ្ងរ។ ចំណែកឯអ្នកជួញដូរវិញ អាចធ្វើការបរិច្ចាគភ្លុកដំរីដែលនៅសេសសល់ទៅកាន់ស្ថាប័នពាក់ព័ន្ធក្រោយពេលច្បាប់ថ្មីចូលជាធរមាន។ គួរឲ្យដឹងថា ការជួញដូរភ្លុកដំរីខុសច្បាប់ជាសកល…
ដំណឹងល្អ ថៅកែស្វាយនៅស្រុកខ្មែរប្រកាសទិញស្វាយមួយថ្ងៃ ៥០ តោន ពីប្រជាជនខ្មែរទូទាំង២៥ ខេត្តក្រុង
ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែពោលថានៅពេលដែលដាំដំណាំផ្លែឈើដែលអាចប្រមូលផលបានហើយ ជាពិសេសនោះផ្លែស្វាយតែម្តង ប៉ុន្តែបែជាគ្មានអ្នកទិញទៅវិញ ទន្ទឹមគ្នានោះផងដែរពួកគាត់មិនដែលសូម្បីតែស្វែងរកទីផ្សារក្នុងការលក់ផ្លែឈើទាំងនោះឡើយ ។ ជួបសម្ភាសជាមួយ Business Cambodia បងស្រីម្នាក់ឈ្មោះថា ឃឿន សុខនី ដែលជាថៅកែប្រមូលទិញស្វាយពីប្រជាពលរដ្ឋទាំង ២៥ ខេត្តក្រុងក្នុងមួយថ្ងៃប្រមាណជា ៥០តោន ។ តាមរយៈការសម្ភាសខាងលើដដែល បងស្រីបានមានប្រសាសន៍ថាក្នុងមួយថ្ងៃគាត់ទទួលទិញយកស្វាយប្រមាណពី ៧០០តោន ទៅ ១០០តោន ។ គាត់បានបន្ថែមទៀតថាសព្វថ្ងៃនេះបងស្រីមានដៃគូរសហការក្រៅប្រទេសចំនួនបី រួមមាន ប្រទេសថៃ ចិន និងវៀតណាមផងដែរក្នុងការទិញស្វាយនាំចេញទៅក្រៅប្រទេស បន្ថែមពីនេះទៀតនោះគាត់ក៏មានរោងចក្រសហការចំនួន៥ផងដែរនៅស្រុកខ្មែរសម្រាប់កែច្នែផលិតផលផ្លែស្វាយនេះ ។ សម្រាប់ការកែច្នែផលិតផលស្វាយនេះផងដែរមានដូចជា…
សាហាវពេកហើយ!! ជួយស៊ែមួយផងបងប្អូន!! ក្មេងស្រីពិការម្នាក់ត្រូវគ្រូបង្រៀនមួលស្លឹកត្រចៀកទាល់តែចេញឈាម…(មានរូបភាព)
សាហាវពេកហើយ!! ជួយស៊ែមួយផងបងប្អូន!! ក្មេងស្រីពិការម្នាក់ត្រូវគ្រូបង្រៀនមួលស្លឹកត្រចៀកទាល់តែចេញឈាម…(មានរូបភាព)បើយោងតាមគណនីfacebookដែលមានឈ្មោះ Vin Lis បានសរសេរថា រឿងមួលស្លឹកត្រចៀកសិស្ស ខុំគ្រាន់តែចង់អោយគ្រូរមួយចំនួនចិត្តត្រជាក់បន្តិចខ្ញុំមិនថាឡើយរឿងទិរុនកម្ម តែកុំជ្រុលពេក កុំធ្វើរដល់ថ្នាក់នឹងអី ខ្ញុំទទួលស្គាលថាកូនខ្ញុំមិនសូវយល់ដោយសារគាត់មិនសូវបានទៅរៀនពិញលិញទេ ព្រោះគាត់ត្រូវទៅដូរជើង ( ពិការ ) ញឹកណាស់។ ប្រភព Vin Lis
លោកស្មៀនឃុំគោកធ្លកលើ (ស្មៀនសិច) ប្រើសិទ្ធអំណាចរបស់ខ្លួនប្រឆាំងលើសាលដីការតុលាការខេត្តសៀមរាប ដើម្បីការពារឈ្មួញទិញ-លក់ដី និងហ៊ានចុះហត្ថលេខាជំនួសមេឃុំដើម្បីចេញប្លង់កម្មសិទ្ធដីធ្លី
សៀមរាប ៖ ជារឿងដែលនឹកស្មានមិនដល់ក្នុងនាមជាស្មៀនឃុំម្នាក់ (ស្មៀនសិច) ក្នុងឃុំគោកធ្លកលើបែជាប្រើសិទ្ធអំណាចរបស់ខ្លួនផ្ទុយនឹងច្បាប់ទាំងស្រុងប្រឆាំងនឹងសាលដីការអនុវត្តរបស់សាលាដំបូងខេត្តសៀមរាប ដែលបានអនុវត្តលើសាលដីការលេខ៤៥ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីការពារបុគ្គលរំលោភដីធ្លីប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះទេ ស្មៀនរូបនេះបែជាប្រើត្រា និងហត្ថលេខាដោយខ្លួនតែម្តង ហាក់ដូចជាបំពានច្បាប់មែនទែន។ យោងតាមសារឆ្លើយឆ្លងមកកាន់ផេកហ្វេសប៊ុកផ្លូវការអង្គភាពព័ត៌មាន LIVE-DAILY ហ្វេសប៊ុកឈ្មោះថា យឹម សិច ដែលជារបស់ស្មៀនឃុំគោកធ្លកលើ (ស្មៀនសិច) បានអះអាងបែបប្រឆាំងនឹងដីការរបស់តុលារ និងវាយបកមកកាន់អង្គភាព LIVE-DAILY ទាំងកំរោលដោយគ្មានមូលដ្ឋាន និងឯកសារច្បាប់ច្បាស់លាស់ក្នុងនាមជាមន្ត្រីរាជការម្នាក់ទាល់តែសោះ។ ក្នុងរូបភាព ដែលអង្គភាព LIVE-DAILY បានធ្វើការចុះផ្សាយ…
