អភិបាលខេត្តត្បូងឃ្មុំ និងប្រធានសមាគមរាជសីហ៍ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ព្រមទាំងប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។ ឯកឧត្តម ស៊ូម សារឿន បានមានមតិស្វាគមន៍ និងបានក្រើនរម្លឹកពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ បច្ចុប្បន្នមានសមាជិកសរុបចំនួន ៣,៦០៥ អង្គ/នាក់ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ…
