តុលាការខេត្តកំពង់ធំកោះហៅមេឃុំពពក និងមេភូមិក្រសាំងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ…….

មហាជនកំពុងតែរង់ចាំមើល អំពីសកម្មភាពមន្រ្តីមូលដ្ឋានដែលបានគប់គិតគ្នាជាប្រព័ន្ធនឹង ក្លែងបន្លំឯកសារសាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាំងទុក និងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ខណៈដែលព្រះអាជ្ញាសាលាតំបូងខេត្តកំពង់ធំចេញដីកាកោះហៅ ឲ្យលោកមេឃុំ និងលោកមេភូមិ ចូលឆ្លើយបំភ្លឺ។

លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅករណីសំណុំរឿងព្រហ្មទណ្ឌលេខ៥០១ ឲ្យលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ នេះពាកព័ន្ធនឹងការឈូឆាយដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ ដែលបានប្រព្រឹត្តនៅក្នុងភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ពលរដ្ឋរស់នៅក្នុងឃុំពពក កំពុងរង់ចាំមើលណាត់ការផ្លូវច្បាប់របស់តុលាការខេត្តកំពង់ធំ និសំណូមពរឱ្យគ្រប់ស្ថាប័ននិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីដីព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោង ជាពិសេសដីគម្របព្រៃឈើនិងដីអភិរក្សសត្វខ្សឹប ដែលជាដីរបស់រដ្ឋសំរាំងទុក ដែលកំពុងត្រូវបាន លោកមេឃុំពពក និងលោកមេភូមិក្រសាំង គប់គិតគ្នាជាមួយបុគ្គលមានលុយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីបំផ្លាញធនធានធម្មជាតិ ហើយយកដីលក់ឲ្យឈ្មួញដែលចូលទៅចែចូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មហាជនបានចោទសួរទៅស្ថាប័នច្បាប់ថាតើអ្នកបំផ្លាញព្រៃឈើ និងក្លែងបន្លំឯកសារជាសាធារណៈដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំ ហើយយកដីលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តើមានទោសដែលឬទេ?

ជាក់ស្ដែងដីព្រៃនៅក្នុងភូមិក្រសាំង ត្រូវបានបុគ្គលខិលខូចមានលុយ មានអំណាចគប់គិតគ្នាជាមួយមន្ត្រីមូលដ្ឋាន បើកឲ្យគ្រឿងចក្រឈូសឆាយបំណងយកធ្វើកម្មសិទ្ធិស្ទើរតែរលាយអស់ទៅហើយ។ មហាជនបានសង្កេតឃើញថា កន្លងមកនៅក្នុងតម្រុយដែលមានការគប់គិតគ្នាជាប្រព័ន្ធនោះ គេឃើញមានលិខិតចុះហត្ថលេខា ដោយលោក កែវ ននមេឃុំពពក ព្រមទាំងបក្សពួកជាច្រើននាក់ទៀតដែលបានរួមគំនិតផ្ដួចផ្ដើម ធ្វើលិខិតក្លែងបន្លំបង់ពន្ធឱ្យខេត្តក្នុងមួយហិកតា 200 ដុល្លារអាមេរិកជាថ្នូរ ដើម្បីរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ។

មហាជនកំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់របស់តុលាការខេត្តកំពង់ធំលើ លោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង ព្រមទាំងបក្ខពួក ថាតើអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា?៕

Leave a Reply

Your email address will not be published. Required fields are marked *