រថយន្ត ៣ គ្រឿងសាកកម្លាំងគ្នាទាំងកណ្ដាលថ្ងៃបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច…..

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១នឹង១០នាទីថ្ងៃ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ3A-3624ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតឆ្លងកាត់ក៏បានឈប់ស្របពេលគ្នានោះដែរក៏មានរថយន្ត mgស៊េរីទំនើបមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BL-2471បើកមកដល់ត្រង់ចំណុចកើតហេតុតវ៉ារថយន្តសាំយ៉ុងទៅខាងឆ្វេងដៃស្របគ្នានោះដែរក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1525ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកជាមួយនឹងរថយន្តសាំយ៉ុងហើយក៏រេចង្កូតទៅបុកជាមួយនឹងរថយន្ត mg មួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណុំតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ឃើញហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌសែនសុខចុះមកធ្វើការវាស់វែងក៏យករថយន្តទាំង ៣គ្រឿងនេះអែបខាងដើម្បីទុកឲ្យភាគីទាំងបីធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។

ក្រោយពីធ្វើការចរចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍ដឹងខ្លួនខុសក៏ព្រមទទួលធ្វើសងរថយន្តទាំង ២ គ្រឿងនេះឱ្យស្អាតដូចដើមវិញមិនឲ្យប៉ះពាល់ដល់សមត្ថកិច្ចឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *