
រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់ បណ្ដាលឱ្យធុងទឹកកកនិងទូរកញ្ចក់រួមទាំងប្រដាប់ប្រដាសម្រាប់ធ្វើគុយទាវលក់ខ្ទាតរាយពេញចិញ្ចឹមផ្លូវរងការខូចខាតយ៉ាងដំណំ នឹងស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។

ចំណែកអ្នកបើកបរបង្កដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ផ្ទះអ្នកលក់គុយទាវធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ធាន នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។សូមអរគុណ

Leave a Reply