ករណីម្តាយបង្កើតនិងប្តីក្រោយវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»

ខេត្តកណ្តាល ៖ព្រោះតែខឹងកូនប្រុសនិយាយថាមានប្តីពីរបីតែមិនគិតផ្ទះ ម្តាយបង្កើតគុបគិតគ្នាជាមួយប្តីចុងបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ ឃុំ បារគូ ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល មុខរបរ សិស្ស ។ ចំណែកជនសង្ស័យ ២នាក់ រួមមាន ១-ឈ្មោះ សយ វាសនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ ស្លែង ឃុំ ត្រពាំង វែង ស្រុក កណ្ដាល ស្ទឹង ខេត្តកណ្ដាល មុខរបរកម្មករ រោងចក្រ ត្រូវជាឪពុកចុង និង២-ឈ្មោះ ផុន សិតាវី ភេទ ស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិព្រែកជប់ ឃុំ ត្នោត ស្រុក បាទី ខេត្ត តាកែវ បច្ចុប្បន្ន ស្នាក់ នៅ ភូមិ បារគូ ឃុំ បារគូ ស្រុកកណ្តាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ មិនពិតប្រាកដត្រូវជាម្តាយ ។ វត្ថុ តាងចាប់ យករួមមាន ទូរសព្ទចំនួន២គ្រឿង ម៉ាកREDME ពណ៌ក្រហមនិងម៉ាក SUMSUNGពណ៌ស,ស្មាអាវដែកចំនួន០៤មានប្រវែង៩៦ស.ម, កាំបិតប៉័ងតោផ្លែដែកដងឈើចំនួន១មានប្រវែង៣០ស.មនិងជ្រុញឈើរាងមូលចំនួន០១។

នៅថ្ងៃកើតហេតុ វេលា ម៉ោង ៤និង៣០ នាទីល្ងាច ជនសង្ស័យ ឈ្មោះ ផុន សិតាវី (ម្តាយ) បាន ខឹង ជនរងគ្រោះ ត្រូវជាកូន ប្រុស របស់ខ្លួន ដេីរ និយាយ ប្រាប់ អ្នក ជិតខាង ថា«ខ្លួន មាន ប្តី ពី រ ប្តី បី និង មិន ចេះ ធ្វើ ការងារផ្ទះ?»។ ជនសង្ស័យ ជាម្តាយ បានហៅជន រងគ្រោះ មកសួរ ហេីយ បាន យក ស្មាភ្ជួរអាវយកមកវ៉ៃលេី ជនរងគ្រោះជាកូន ចំ ដៃ ទាំង ពីរសង ខាង និង ខ្លួន ជាច្រើន កន្លែងម្តង ។
លុះ ដល់ម៉ោង ៦និង៣០ នាទី ព្រលប់ថ្ងៃ ខែឆ្នាំដដែល ជនសង្ស័យ សយ វាសនា ជាប្តី បានសួរនាំ ជនរង គ្រោះ និង បាន វាយ ជនរងគ្រោះ ដោយ យក ស្មាភ្ជួរអាវចំនួនបីរុំចូលគ្នា វាយ មកលេី ជនរងគ្រោះ ត្រូវចំ ពីក្រោយ ខ្លួន បណ្តាលឱ្យមកសួរ ។រឿងដែលគួរឲ្យហួសចិត្តគឺ ពីរនាក់ប្តីប្រពន្ធបានបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំឱ្យរំលោភលើខ្លួនដោយឲ្យប្តីលួចថត(តែកូនមិនធ្វើតាម)ដើម្បី បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន។


បណ្តាលឱ្យ ហើម ជាំ និង ទះ កំផ្លៀង ទាត់ធាក់ ជនរងគ្រោះជាច្រើនជេីង បណ្តាល ឱ្យដួល បែកក្បាល ហូរ ឈាម និង មានស្នាមរបួស ពេញខ្លួន ។ ជនសង្ស័យ (ប្តី)បាន យកកាំបិត ប៉័ង តោមកកាន់នឹង ដៃ ហេីយ បាន គំរាម ជនរងគ្រោះ ថា «បេីមិន ឆ្លេីយថានិយាយដើមម្តាយ ខ្លួន នឹង កាត់ ម្រាម ដៃ បន្តិច ម្តងៗ»។ ពេល នោះជនរងគ្រោះ ក៏បានឆ្លេីយ ថា «ខ្លួន បាននិយាយថាម្តាយមានប្តីពីរបីមែន» ទេីប ជនសង្ស័យ ឈប់ វាយ ។
ក្រៅពីរៀបគម្រោងឲ្យកូនរំលោភខ្លួនតែកូនប្រុសមិនធ្វើ ជនសង្ស័យ ជាម្តាយ របស់បានចោទប្រកាន់ជនរងគ្រោះ ថា«បានចាប់ រំលោភ ប្អូន ស្រី របស់ ខ្លួន ឈ្មោះ វ.ជ.ហ. ភេទ ស្រី អាយុ ០៤ ឆ្នាំ ហេីយនិយាយ ប្រាប់ ជនសង្ស័យ ត្រូវជាប្តីថា បានដឹងនិងបាន រាយការណ៍ ជូន សមត្ថកិច្ចហើយ!៕

Leave a Reply

Your email address will not be published. Required fields are marked *