
ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចផ្លូវកោង ភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ។បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន
បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយ PASSAPP ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់ ដែលធ្វើដំណើរលើ PASSAPP រងរបួសធ្ងន់និងស្រាល។


អ្នកបើកបររ៉ឺម៉កឈ្មោះ ខេង អី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (រងបួសស្រាល) និងអ្នករួមដំណើរពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ៕

Leave a Reply