រាជធានីភ្នំពេញ ៖ ពលរដ្ឋមានការព្រួយបារម្ភ ដោយឃើញមានការប្រមូលផ្ដុំ ជួបជុំមនុស្សជាច្រើននាក់ បើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច ខាងជើងស្តុបអូឬស្សី ភូមិស្តុកប្រហែល ៣៥ម៉ែត្រ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំហើយមើលទៅបានហ៊ានដំណើរការបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃបាន ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានរស់នៅភូមិ សង្កាត់ ខាងលើនេះ បាននាំគ្នាបង្ហើបប្រាប់អង្គភាព សារព័ត៌មាន កាសែត ខ្មែរអ៊រអុីប៊ូកញូស៍ យើងឲ្យបានដឹងថា ៖
រាល់ថ្ងៃនេះនៅក្នុង ភូមិ សង្កាត់ ពួកគាត់មានទីតាំងល្បែងស៊ីសងមាន់ទឹកភ្លៀង មួយកន្លែងកំពុងបើកលេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមនុស្សចូលទៅលេងរាប់សិបនាក់ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ឲ្យដឹងថា!

សម្រាប់ការបើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង នៅទីកន្លែងខាងលើនេះ តែម្ដង ពលរដ្ឋបាននាំគ្នាឆ្ងល់ថាមានទីតាំងល្បែងសុីសងភ្នាល់ទឹកភ្លៀង បើកលេងបានយ៉ាងគគ្រឹកគគ្រេងបែបនេះទៅហើយនៅពុំទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សង្កាត់អូឬស្សី ២ ខណ្ឌ៧មករា ចាត់កម្លាំងចុះមកត្រួតពិនិត្យឬមួយទប់ស្កាត់ នឹងមានវិធានការបង្ក្រាប តាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ប្រភពដដែលពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ភូមិខាងលើនេះប្រហែល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា មួយចំនួនអាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បើកបទល្មើសល្បែងសុីសងភ្នាល់ទឹកភ្លៀងនេះហើយមើលទៅ បានជាបើកភ្លើងខៀវបណ្ដោយឲ្យអ្នកញៀនល្បែងទាំងអស់នេះនាំគ្នាចូលទៅលេងបានយ៉ាងអនាធិបតេយ្យបែបនេះ ។

ប្រភពបានបន្តទៀតថា!សព្វថ្ងៃនេះកំពុងធ្វើឲ្យបងប្អូនពលរដ្ឋ នៅជិតកន្លែងទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង មានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម ..? ។
ដូច្នេះហើយបងប្អូនពលរដ្ឋនាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមឯកឧត្តម ជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះស្រាវជ្រាវនិងត្រួតពិនិត្យកន្លែងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង មួយកន្លែងខាងលើនេះនឹងធ្វើការបង្ក្រាបផងទាន ៕

សម្តេសអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៣ការពារ ៣កុំ ក្នុងវិធានការ ការពារ កូវិដ-១៩(COVlD-19)
៣ ការពារ
១ . ការពាក់ម៉ាស់នៅគ្រប់ទីកន្លែងសាធារណៈ
២ . ការលាងដៃជាមួយសាប៊ូ អាកុល ឬជែល
៣ . ការរក្សាគម្លាត សមត្ថភាពសង្គម – បុគ្គល (ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ)
៣កុំ
១ . កុំចូលទៅកន្លែងបិទចិត្តគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក
២ . កំទៅកន្លែងមានមនុស្សច្រើនកុះករ
៣ . កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម
ហេតុអ្វីកន្លែងល្បែងសុីសងភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករា ហ៊ានបើកផ្កើននឹង ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាល ដែលបានចេញចរាចរណ៍មិនឱ្យបងប្អូនប្រជាពលរដ្ឋជួបជុំនិងមានការប្រមូលផ្ដុំគ្នាច្រើន ហើយរក្សាគម្លាតគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ ហើយសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌ ៧មករា មិនហ៊ានហាមឃាត់ និងធ្វើការបង្ក្រាប បើមានបញ្ហាឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ បានអ្នកណាទទួលខុសត្រូវ។

Leave a Reply