
ភ្នំពេញ៖លោក ពេជ្រ ធឿន ហៅ សាមិត្ត វីរ: បានប្រាប់អង្គភាព(Khmer ebook news )ឲ្យដឹងថា លោកមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះអ្វីទេ ព្រោះលោកស្ទើមួយជីវិតជាកងកំលាំង (មុនឆ្នាំ ១៩៩១ជាប៉ូលិស)ចាប់ពីឆ្នាំ១៩៩១មកA3 និងក្រោយមកទៀតជាទាហាន បំរើរជាតិ បំរើប្រជាជន និងការពារទឹកដី។ ការដែលលោកបានប្តឹងគ្រូជោគជ័យ សោម សម្បត្តិ ទៅតុលាការ មិនមែនត្រឹមតែដើម្បីទាមទា រកយុត្តិធម៏ឲ្យរូបលោកតែប៉ុណ្ណោះទេ តែ“ជារឿងក្តីទាក់ទងនឹងគុណធម៍សង្គម សច្ចធម៍សង្គម និងស្មារតីមនុស្សធម៍” ដើម្បីកុំឲ្យបុគ្កលនេះទៅបោកប្រាស់ជនរងគ្រោះដទៃទៀតក្រោមស្លាក “គុណធម៍ សច្ចធម៍ និងមនុស្សធម៍”។
លោកថា គ្រូជោគជ័យ សោម សម្បត្តិ និងប្រពន្ធឈ្មោះ អ៊ុក ចន្ថា បានទិញដីពីលោក ទំហំ ១១៧.៥០០ (ដប់មួយម៉ឺនប្រាំពីរពាន់ប្រាំរយ) ម៉ែត្រការ៉េ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃសរុប ១.៩៨០.០០០ (មួយលានប្រាំបួនសែនប្រាំបីម៉ឺន) ដុល្លារអាមេរិក ដូចមានក្នុងកិច្ចសន្យាលក់ទិញអចលនវត្ថុ (លិខិតយថាភូតដោយសារការី) ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។ ក្រោយពីចុះកិច្ចសន្យាលក់ទិញហើយ លោក សោម សម្បត្តិ និងប្រពន្ធមិនបានទូទាត់ប្រាក់គ្រប់ចំនួនជូនលោកទេ ដោយអះអាងថាដី ៦ ហិកតាទៀតលោកថាមានទំនាស់។

លោក សា មិត្តវីរ: បញ្ជាក់ថា ដីដែលលក់ឲ្យគ្រូជោគជយ័នេះ មានចំនួន ១២ ហិកតា។ ដី ១២ ហិកតានេះ មាន ៣ ហិកតាជារបស់លោកតាំងពីដើមមក ហើយ ៩ ហិកតាទៀត លោកបានទិញពីឈ្មោះ ហាំ សុជិត, ឈ្មោះ ខ្ចៅ ចិន្តា និងឈ្មោះ ហ៊ិន ហុកជា ម្នាក់ៗ ៣ ហិកតា ហើយពួគគេជាអ្នកលក់ក៏បានទទួលលុយថ្លៃលក់ដីគ្រប់ចំនួនពីលោក សា មិត្តវីរ: តាមកិច្ចសន្យាផ្ទេរសិទ្ធិ (កិច្ចសន្យាទិញ-លក់ដី) អំឡុងឆ្នាំ ១៩៩៨ ហើយប័ណ្ណសម្គាល់ដី ឆ្នាំ១៩៩៧ (ច្បាប់ដើម) និងពាក្យសុំកាន់កាប់ប្រ់ប្រាស់ដីធ្លី ឆ្នាំ ១៩៩៨ (ច្បាប់ដើម) ក៏បានប្រគល់ និងនៅរក្សាទុកនៅនឹងលោកជារៀងដរាបមក។


ម៉្យាងទៀតគ្រប់ដំណាក់កាលនីតិវិធី នៃតុលាការគ្រប់ជាន់ថ្នាក់ឈ្មោះ ហាំ សុជិត, ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុកជា ជាសាក្សី បំភ្លឺថា ខ្លួនបានលក់ដីឲ្យលោក ជាហេតុធ្វើឲ្យលោកឈ្នះក្តីជាមួយឈ្មោះ ខៀវ ស៊ីណាត រាប់ពីតុលាការខេត្តបន្ទាយមានជយ័ សាលាឧទ្ទរណ៏ និងតុលាការកំពូល ដែលការតតាំងក្តីជាមួយ ខៀវ ស៊ីណាត មានរយៈពេលជិត ១៥ ឆ្នាំ។
ម្យ៉ាងទៀត កំណត់ហេតុអនុវត្តរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជយ័ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ បានសរសេរថា “យើងបានចុះមកដល់ទីតាំងដីទំនាស់ ……………………….បន្ទាប់មកយើងបានប្រគល់ឲ្យ មន្ត្រីជំនាញការិយាលយ័រៀបចំដែនដី ធ្វើការវាស់វែងជាក់ស្តែង………………..មានបណ្តោយខាងលិចមានប្រវែង ៥៨០ (ប្រាំរយប៉ែត) ម៉ែត្រ បណ្តោយខាងកើតមានប្រវែង ៥៩៥ (ប្រាំរយកៅប្រាំ) ម៉ែត្រ ទទឹងខាងជើង ២០០ (ពីររយ) ម៉ែត្រ និងទទឹងខាត្បូង ២០០ (ពីររយ) ម៉ែត្រ………………………………ជាកម្មសិទ្ធីរបស់ឈ្មោះ ពេជ្រ ធឿន …………តាមដីកាសម្រេចលេខ ៩១ ដ.ស ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល ចាប់ពីពេលនេះតទៅ”។


លោកថា ដូចបងប្អូនបានឃើញរូបថតដែលគ្រូជោគជ័យ បានបង្ហោះក្នុងសារព័តមាន ក៏ដូចជាក្នុងប្រពន្ធ័សង្គមរបស់គាត់ “រូបថតទៅស្រោចទឹកជាមួយលោក” ជារូបថតក្រោយពេលគ្រូជោគជ័យ និងលោកបានស្បតរាប់អានគ្នាធ្វើបងប្អូនធម៏នឹងគ្នា។
តាមកិច្ចសន្យាទីញលក់ដី (ក្រោយទូទាត់លើកទី ១, លើកទី ២ និងលើកទី ៣) គ្រូជោគជយ័ត្រូវទូទាត់ប្រាក់ឲ្យលោក១ ខែ ៥០,០០០ ដុល្លាអាមេរិក។ តែរាប់ពីខែ មករា ដល់ខែតុលា ២០១៨ គ្រូជោគជយ័បានទូទាត់ឲ្យលោកតែ ២៥,០០០ តែប៉ុណ្ណោះក្នុង ១ ខែ។ ចាប់ពីខែវិច្ឆិកា ២០១៨ មក គ្រូជោគជយ័នេះ លែងជួបលោក ហើយលែងទូតាត់លុយថ្លៃដីនៅសល់មកឲ្យលោកទៀត។ លោកក៏ស្វះស្វែងទៅជួបប្អូនធម៍ ពេលបានជួបប្អូនធម៍ថាលុយថ្លៃដីអស់ហើយ។ អំឡុងចុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ លោកបានស្នើសុំលន់តួ និងលត់ជង្គង់សំពះអង្វរគ្រូជោគជ័យនេះម្តងហើយម្តងទៀតក្នុងនាមលោកជាបងប្រុសធម៏ ដោយសុំឲ្យប្អូនធម៍ទូទាត់ប្រាក់នៅសល់ចំនួនប្រហែល ៩៧០,០០០ ដុល្លាអាមេរិកឲ្យមករូបលោក ពេលនោះ លោកបានស្នើសុំថា “បើប្អូនខ្វះលទ្ធភាព ប្អូនឲ្យបងតែមួយខែ ២៥,០០០ ដុល្លាអាមេរិកក៏បាន បងត្រូវការលុយនេះខ្លាំងណាស់ដើម្បីយកទៅព្យាបាលខ្លួន ព្រោះពេលនោះបងឈឺខ្លាំង ឈឺជិតស្លាប់អត់បាយអត់ទឹក និងដើម្បីទ្រទ្រង់ជីវភាពរស់នៅរាល់ថ្ងៃ” តែគ្រូជោគជយ័នេះ បដិសេធន៏មិនទូទាត់ឲ្យ ព្រមទាំងមាក់ងាយ និងពន្យុះរូបលោកថា បើមានលទ្ធភាពទៅប្តឹងគាត់ទៅ។ គ្រូជោគជយ័បានដេញលោកម្តងហើយម្តងទៀតឲ្យទៅប្តឹងគាត់ ហើយថា “ប្តឹងទៅបើប្តឹងឈ្នះគាត់ ព្រោះឯកសារគាត់បានត្រៀម និងរៀបចំរឹងម៉ាំទុកជាមុនហើយអស់ហើយ”។
ក្រោមពាក្យសំដី និងវោហារដ៏ពូកែលួងលោមបោកប្រាស់ជាបងប្អូនធម៏ និងក្រោមស្លាក “គុណធម៍ សច្ចធម៍ និង មនុស្សធម៍” លោកមានការទុកចិត្ត និងជឿជាក់លើគ្រូជោគជយ័នេះ យ៉ាងខ្លាំង ជាហេតុធ្វើឲ្យបុគ្គលនេះ និងអ្នកជំនិតរបស់គាត៉ឈ្មោះ ស៊ឺម សារ៉ាត់ ហៅ ស៊ឺម ភាព ជាគូកន បានកេងយកចំណេញពីទំនុកចិត្តដែលលោក សា មិត្តវីរ: មានលើគាត់ ឬពីភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សាយរបស់លោក តែតាមការពិតលោកថា សោម សម្បត្តិ ជាអាចារ្យកុកស។

លោកបន្តថា គ្រូជោគជយ័ បានរៀបចំ និងបានឲ្យ ស៊ឺម សារ៉ាត់ ហៅ ស៊ឺម ភាព ក្លែងសមសភាពថាជាតំណាងរបស់លោក។ ពួកគេបានក្លែង និងប្រើប្រាស់ឯកសារក្លែង ដើម្បីបន្លំ លេបយក និងបំភាន់មន្រ្តីសាធារណៈ យកដីជិត ៦ ហិកតាទៀតដែលមិនទូទាត់លុយឲ្យលោកបានយកទៅលក់បន្តឲ្យក្រុមហ៊ុន HSC, ក្រុមហ៊ុន YSK ហើយដីសល់មាណទៀត ឈ្មោះ សោម សម្បត្តិ និងបក្ខពួក បានយកដីនេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬយកទៅលក់បន្តឲ្យក្រុមហ៊ុនផ្សេង និងបែកចែងឲ្យជនអនាធិប្បតេយ្យដែលមកទន្រ្ទានលើដីរបស់លោក ដោយមិនបានទូទាត់លុយថ្លៃដី ឬមិនមានការយល់ព្រមឯកភាពពីលោកនោះទេ។
ក្រោយពីកេងយកចំណេញពីទំនុកចិត្តដែលលោក សា មិត្តវីរ: មានលើគាត់ ឬពីភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សាយរបស់គាត់ គ្រូជោគជយ៏ និងឈ្មោះ ស៊ឺម សារ៉ាត់ ហៅ ស៊ឺម ភាព ជាគូកន បានរៀបចំឯកសារជាច្រើនឲ្យលោក សា មិត្តវីរ: បានផ្តឹតមេដៃ។ ក្រោមរូបភាពលួងលោមបោកប្រាស់ជាបងប្អូនធម៏ និងពាក្យ គុណធម៍ សច្ចធម៍ និង មនុស្សធម៍ លោកបានជឿជាក់លើគ្រូជោគជយ័នេះទាំងស្រុង។ គ្រូជោគជយ៏បាន “តម្រូវឲ្យលោក បានផ្តឹតមេដៃលើលិខិតប្រគល់ និងទទួលប្រាក់ ៥០,០០០ (ប្រាំម៉ីន) ដុល្លាអាមេរិក ក្នុង ១ ខែ ជារៀងរាល់ខែ (ពីខែ មករា ដល់ខែតុលា ២០១៨) តែជាក់ស្តែង លោកបានទទួយលុយតែ ២៥០០០ (ពីរម៉ីនប្រាំពាន់) ដុល្លាអាមេរិក។ ហើយលុយ ២៥០០០ ដុល្លានេះទៀតសោត លោកបានទទួលជាប្រាក់សុទ្ទប្រហែល ១៨០០០ ដុល្លាអាមេរិក តែប៉ុណ្ណោះ ក្នុង ១ ខែ ព្រោះគ្រូជោគជយ័កាត់ថ្លៃការប្រាក់ ២% ក្នុងមួយខែនៃថ្លៃខ្ចីលុយ និងថ្លៃផ្សេងៗ។ លោកថា សូមបងប្អូនជួយពិចារណា តើការរៀបចំលើលិខិតប្រគល់ និងទទួលប្រាក់ បែបនេះ តើ គ្រូជោគជយ័ និងគូកន មានបំណង និងចេតនាបែបណា?
លើសពីនេះ! លោកថា សូមបងប្អូនមហាជនជួយពិចារណាតាមការគួរចុះ តើគ្រូជោគជយ៏ ជាមនុស្សបែបណា មានទិសដៅ និងចេតនាយ៉ាងដូចម្តេច? ជាក់ស្តែង គាត់ប្រើប្រព័ន្ធសង្គមដើម្បើគៀងគរការគាំទ្រ និងបោកប្រាស់ដើម្បីភាពល្បីល្បាញរបស់ខ្លួនឯង។ ប្រព័ន្ធសង្គមរបស់គាត់ទទួលយកតែ “ខុមមិន ឬសារដែលសរសើគាត់ គាំទ្រគាត់តែប៉ុណ្ណោះ បើខុមមិន ឬសាររិះគន់គាត់ ឬសរសរចំលើចំណុចអាក្រក់របស់គាត់វិញ គាត់នឹងលុបខុមមិន ឬសារនោះ ហើយថែមទាំងរាយការណ៏ថា គណនីយ៏ហ្វេសប៊ុកស្ពាម។
លោកបន្តថា ក្រោមការឃុបឃិតគ្នារវាងឈ្មោះ សោម សម្បត្តិ ដែលមានឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ជាគូកន ជាមួយអតីតអភិបាលក្រុងប៉ោយប៉ែត បានក្លែង និងប្រើប្រាស់ឯកសារក្លែង ដើម្បីបន្លំ និងបំភាន់មន្រ្តីសាធារណៈ ដើម្បីលេបយកដីលោក ៦ ហិកតា។ មុនប្តឹងគ្រូជោគជ័យ និងបក្ខពួកនេះ លោកបានពិចារណារាប់ខែ ដោយគិតពិចារណាគ្រប់ហេតុផលមុនសម្រេចចិត្តប្តឹង ព្រោះលោកក្រ មិនចេះដឹង ហើយគ្មានមុខមាត់ដូចគ្រូជោគជយ័ និងគ្មានមធ្យោបាយប្រព័ន្ធសង្គមដូចគាត់ ហើយគ្មានអ្នកលើកជើងលើក្រោមច្រើនដូចគាត់ តែដើម្បីគុណធម៍សង្គម សច្ចធម៍សង្គម និងស្មារតីមនុស្សធម៍ លោកត្រូវតែប្តឹង។
លោកថា ក្រៅពីប្តឹងគ្រូជោគជយ័ សោម សម្បត្តិ និងប្រពន្ធ អ៊ុក ចន្ថា, ហាំ សុជិត, ពេលនេះ លោកក៏ប្តឹងបន្ថែមលើឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ពីបទ ឆបោក និង ប្រើប្រាស់ឯកសារក្លែង និងប្តឹងអតីតអភិបាលក្រុងប៉ោយប៉ែតឈ្មោះ សាន ស៊ានហូ ពីបទ សមគំនិតក្នុងអំពើឆបោក និង សមគំនិតក្នុងការប្រើប្រាស់ឯកសារក្លែង ផងដែរ។ប្រភព FCN

Leave a Reply