ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋានអង្គរក្ស ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នជំនាញពាក់ព័ន្ធ បានជួបពិភាក្សាការងារសន្តិសុខ ជាមួយគណៈប្រតិភូសន្តិសុខជួរមុខរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Willian “Allen” Lowe ប្រធានក្រុមនាំមុខ និងសហការីចំនួន ៤៦ រូប ។ កិច្ចជំនួប បានពិភាក្សាអំពីផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឆ្នាំ២០២២ នាពេលខាងមុខ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ។

Leave a Reply