TOPSHOT – Israeli fire brigade teams douse the blaze in a partking lot outside a residential building following a rocket attack from the Gaza Strip in the southern Israeli city of Ashkelon, on October 7, 2023. Palestinian militants have begun a “war” against Israel, the country’s defence miniser said on October 7 after a barrage of rockets were fired and fighters from the Palestinian enclave infiltrated Israel, a major escalation in the Israeli-Palestinian conflict. (Photo by AHMAD GHARABLI / AFP) (Photo by AHMAD GHARABLI/AFP via Getty Images)

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។

ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza Strip ដែលតួលេខបានបន្តកើនដល់លើស ១៨៧,៥០០នាក់ហើយ រាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយពួកគេភាគច្រើន កំពុងតែជ្រកកោននៅតាមសាលារៀនរបស់ UN»។ តួលេខនេះត្រូវបានរំពឹងថានឹងបន្តកើនឡើងថែមទៀត ដ្បិតអ៉ីស្រាអែលនៅបន្តបើកការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ មកលើតំបន់ Gaza។
នៅថ្ងៃអង្គារនេះ ប្រមុខសិទ្ធិមនុស្សរបស់ UN ក៏បានលើកឡើងផងដែរថា ការប្រកាសដាក់វិធានការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែលលើតំបន់ Gaza Strip ដែលនឹងកាត់ផ្តាច់អគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ គឺត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ ព្រោះវាបង្កការគំរាមកំហែងដល់អាយុជីវិតជនស៉ីវិល។ តំបន់ Gaza បានមើលឃើញ មនុស្សស្លាប់កើនលើស៧០០នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីសងសឹកក្រុម Hamas៕

Leave a Reply

Your email address will not be published. Required fields are marked *