⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️

ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។

➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១ របស់ ទេវៈព្រហ្ម ។ ទេវតានាង មណ្ឌាទេវី មានមណ្ឌលនៅស្ថាន ភពពុធ ដែលតំណាងឱ្យថ្ងៃពុធ ជាថ្ងៃប្រចាំ សប្ដាហ៍នៅលើផែនដី នាងប្រកាន់ យកពណ៌សុីលៀប ។ * អម្ពរពស្ត្រា ៖ (សម្លៀកបំពាក់) “ពណ៌សុីលៀប” (ពណ៌បៃតងលឿង) * លម្អរព្រះកាណ៌ ៖ (ត្រចៀក) ដោយសៀត ផ្កាចម៉្បា ឬ ផ្កាចំបុី * អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ កែវពិទូរ្យ (ត្បូងភ្នែកឆ្មា) * ភក្សាហារ ៖ សោយទឹកដោះសិប្បិ (ទឹកដោះថ្លា) នៃបញ្ចាគោរស់ ទាំង៥ គឺ “ទឹកដោះគោច្អិន” * សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ “យដ្ឋិ” (ឈើច្រត់)|ស្តាំកាន់ “សុណា” (ម្ជុល) សំរាប់ត្បាញ ឬ ដេរប៉ាក់ * យាន្តជំនិះ ៖ គង់លើ “គទ្រភៈ” ទេពនិករ (សត្វលា) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃពុធ ។

មហាសង្ក្រាន្តឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

✅សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនគ្រប់៥០០០ព្រះវស្សា ✅ការស្តាប់ព្រះធម៌ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា ✅សូមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌ ✅Giving Dharma Is Better Than Giving Things!! ✅Thanks for Support My Channel !! ⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

Leave a Reply

Your email address will not be published. Required fields are marked *