
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និង ក្មេងជំទង់នៅស្រុកពេជ្រាដា
==========
ដើម្បីចូលរួមជំរុញឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដំណើរការទៅរលូននិង សម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល និងជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារ ស.ស.យ.កស្រុកពេជ្រាដា សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង ក្រុមគ្រូពេទ្យជួរមុខ បានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ចំនួន ៣ វគ្គ ដោយក្នុងមួយថ្ងៃៗមានសមាជិក ស.ស.យ.កចូលរួមពី២០នាក់ទៅ៣០នាក់ ។

សម្រាប់វគ្គទី១ ចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដូសទី១ ដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាក់បានចំនួន១០,៥៩៣ នាក់ ។
វគ្គទី២ ចាក់វ៉ាក់សាំងដល់សិស្សានុសិស្សនិង ក្មេងជំទង់ អាយុចាប់ពី ១២ឆ្នាំរហូតដល់ក្រោម ១៨ ឆ្នាំ មានរយៈពេល០៣ថ្ងៃ ចាក់បានចំនួន ២,២៣០នាក់ ។
វគ្គទី ៣ ចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋ មានរយៈពេល១៣ថ្ងៃ បានចំនួន៩,៥៦៥នាក់ ។
លោក អ៊ាន ស៊ាងអន ប្រធាន ស.ស.យ.ក ស្រុកពេជ្រាដាបានមានមតិថាក្រុមការងារ ស.ស.យ.ក ស្រុកបានរៀបចំផែនការរួចជាស្រេចដើម្បីបន្តចូលរួមក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋជាបន្តទៀត ។
ម្យ៉ាងទៀតលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅឃុំពូជ្រៃ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមរួសរាន់ មកចាក់វ៉ាក់សាំង នៅទីតាំងចំនួន៣ គឺសាលាឃុំពូជ្រៃ នៅប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃ និងនៅសាលាអូរប៉យ ដែលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ៦-៧ ខែកញ្ញា ឆ្នាំ ២០២១ ៕ប្រភពពីគេហទំព័រស ស យ ក ខេត្តមណ្ឌលគិរី៕សូមអរគុណ

Leave a Reply