
រាជធានីភ្នំពេញ៖រថយន្តម៉ាកតូយូតាព្រូសអ្នកបើកបរបានប្រើល្បឿនលឿនជ្រុលទៅបុកទ្រូងផ្លូវហើយហួសទៅបុកបង្គោលភ្លើងរងការខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខវត្តនិរោធរង្ស៊ីតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

មុនកើតហេតុរថយន្តម៉ាកតូយូតាព្រូស ពាក់ផ្លាកលេខភ្នំពេញ 2AZ-9606 បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត មកដល់កន្លែងកើតហេតុក៏ជ្រុលទៅបុកទ្រូងផ្លូវហើយហួសទៅបុកបង្គោលភ្លើងទៀត បណ្ដាលឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខតែ មិនបណ្ដាលឱ្យមានមនុស្ស រងគ្រោះថ្នាក់ទេ៕
សូមអរគុណ

Leave a Reply