ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាមកតវ៉ា ពេញមុខសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម
រឿងទំនាស់ដីសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្តទាក់ទងទៅនឹងរឿងសំណើរសុំកាត់ដីសាលាឃុំព្រែកពោធិ៍ ធ្វើជាសម្បត្តិឯកជនសម្រាប់ប្រជាពលរដ្ឋចំនួន ៥នាក់។
រថយន្ត និងសម្ភារយោធាជាជំនួយឥតសំណងពីក្រសួងការពារជាតិចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា….
(ភ្នំពេញ)៖ រថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលសម្ភារយោធានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលសម្ភារយោធានេះ បានធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សៅ សុខា…
ពិតជាឈាមស្រែកស្បែកហៅមែន..! នៅទីបំផុតសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ដែលរំលោភសម្លាប់ ហើយថែមទាំងប្លន់យកម៉ូតូទៅបាត់ថែមទៀត ពេលនេះឃាត់ខ្លួនបានហើយ…
ខេត្តកំពត ៖ ដោយបានការចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក លកញ៉ាវ ស្នងការរង ចូលរួមសហការដោយកម្លាំងអធិការស្រុកទឹកឈូនិងអធិការស្រុកឈូក នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ស្រាវជ្រាវបំបែក ករណីរំលោភសម្លាប់ ហើយប្លន់យកម៉ូតូ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានហើយ។ ដោយក្នុងនោះ…
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបន្ទាន់…..
នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមានចូលរួមពី លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក
នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស…
វេននៃ.ថ្ងៃកាន់បិណ្ឌ ទី៨ យប់មិញនេះ ពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី លោកតា លោកយាយ ជាពិសេស យុវវ័យ បានទៅបោះបាយបិណ្ឌនៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ….
ភ្នំពេញ ៖ កាលពីវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលជាថ្ងៃសីល ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ និងជាថ្ងៃកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកមានប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បាននាំគ្នាទៅបោះបាយបិណ្ឌ នៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា…
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី.!
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ…
ដំណឹងក្ដៅ! កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។ ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។ ទី៣៖…
រឿងហេតុចេះតែមាន អំពេីអាក្រក់ចេះតែកេីត ប្រជាពលរដ្ឋស្រែយំ ព្រោះលោក ជឹម សុខ ធ្វើរអំពេីមួយនេះ….
ព្រៃវែង ៖ ប្រជាពលរដ្ឋ រាប់រយគ្រួសារ រស់នៅស្រុកកំពង់ត្របែក ស្រែករកអាជ្ញាធរជួយផង តាមរយៈអ្នកយកព័ត៌មានយើងថា លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត លក់សត្វគោ និងក្របីចិញ្ចឹមដោយខ្លួនឯងទៅឈ្មួញវៀតណាម ១ក្បាល ឬ ២ក្បាល បែរជាត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។តេីក្រុមហ៊ុនលោក ឧកញ៉ា ជឹម សុខ ទទួលបានសេចក្តីអនុញ្ញាតអាជីវកម្ម ឬ អាជ្ញាប័ណ្ណផ្ដាច់មុខនាំចេញ គោ…
ករណីឃាតកម្មលើនារីវ័យក្មេង.ជាសង្សា នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ខេត្តកំពង់ចាម…..
សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ដោយបានចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ.! (កំពង់ចាម)៖ ករណីឃាតកម្មលើស្ដ្រីម្នាក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ។ ពោលគឺតាមចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទីព្រឹក។ ជនសង្ស័យជាឃាតករឈ្មោះ គា សុគុន…
រាជរដ្ឋាភិបាល ដាក់បទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត បើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព។បទបញ្ជានេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ការដាក់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើចំពេលដែលគេសង្កេតឃើញថា ឧក្រិដ្ឋកម្មគ្រឿងញៀនហាក់បានកម្រើកឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះការជួញដូរធំៗ ព្រមទាំងកន្លែងផលិតគ្រឿងញៀនជាច្រើនកន្លែងត្រូវបានអាជ្ញាធរបង្ក្រាបបានជាបន្តបន្ទាប់។ដោយឡែកការជួញដូរ ការរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំជាដើម ក៏ត្រូវបានរកឃើញថា…
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម
បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀតនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា នៅក្នុងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានទទួលការស្វាគមន៍យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភាប្រទេសឡាវ៕
ឃាត់ខ្លួនបុរសល្មោភកាម ករណីរំលោភនារីវ័យក្មេង.សតិមិនគ្រប់ម្នាក់.បានសម្រេចជាច្រើនដង រហូតដល់មានផ្ទៃពោះ ទើបបែកការ
(ខេត្តក្រចេះ)÷ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ៦០ឆ្នាំ…
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ នារសៀលថ្ងៃចន្ទថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.! នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋនសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន២០.០០០ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមានជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់…
ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មាខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភានាំយកទ័យទានជូនលោកយាយចាស់ជរា…..
ថ្ងៃសៅរ៍ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដ៏ទៃទៀត៕ក្នុងនោះផងដែរមានការចូលរួមពីមន្រ្តីអាជ្ញាធរមានដូចជា ÷ -លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀបតំណាងអោយ -លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប-លោក គង់…
