Day: October 16, 2021

ករណីម៉ូតូ២គ្រឿងជិះបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងលាន់ស្នូរដូចរន្ទះរងរបួសធ្ងន់ធ្ងរទាំងសងខាងនៅស្រុកកំពង់រោទិ៍……

ខេត្តស្វាយរៀង ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង០៧នឹង១៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ត្រង់ចំណុចនឹងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ដោយយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញម៉ូតូម៉ាក់ឌ្រីមសង់ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង1J-0224 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង1N-1832 ជិះធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាជ្រុលមកមុខគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងត្រូវបានរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរទាំងសងខាងដួលបោកក្បាលទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។ បច្ចុប្បន្ន ៖ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានធ្វើការវាស់វែងនឹងយកម៉ូតូទាំង២ទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកកំពង់រោទិ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ករណីឃាត់ខ្លួន​មេខ្យល់ចំនួន៣នាក់ខណៈកំពុងនាំពលករបម្រុងឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន……

ខេត្តបាត់ដំបង ៖ ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅ​ក្នុងភូមិសាស្ត្រ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ។ ករណីនាំ​យកមនុស្សចេញ​ដោយ​មិន​ស្របច្បាប់សម្រាប់​នាំ​ឆ្លងដែនចូលទៅក្នុង​ប្រទេស​ថៃខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានមេខ្យល់ចំនួន៣នាក់រួមមាន៖១-ឈ្មោះ ហ៊ាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង២-ឈ្មោះ ហ៊ាត ប៉ូច ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង៣-ឈ្មោះ អុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តបាត់ដំបង៤-ឈ្មោះ អុន ឡាយ…

You missed