Day: October 27, 2021

ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅទាំងយប់ជន្លៀសពលរដ្ឋមកទួលសុវត្ថិភាព…..

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល រហូតដល់ ម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…

អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះដាក់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាពពេលស្ថានភាពធ្ងន់ធ្ងរ…..

ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស…

You missed