ពិធីបុណ្យ​សមុទ្រ​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កែប​ ​ចាប់ពី​ ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​នៅ​ខេត្ត​កែប​។​ ​ឆ្នាំនេះ​ជា​លើក​ទី​១​០​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​និង​ជា​លើក​ទី​៣​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​។​​

ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​។​

ការ​បញ្ជាក់​ពី​កាល​ប​ច្ឆេ​ទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃចន្ទ​។​

​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណ​:​កម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយ​ក្រសួង​ស្ថា​ប​័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រួតពិនិត្យ​លើ​ផែន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​

​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ឆ្លងកាត់​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​សម្រាប់​ខេត្ត​កែប​ជំរុញ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅកាន់​អ្នកទេសចរ​អំពី​សក្តានុពល​ដែល​ខេត្ត​មាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខនេះ​។​

​លោក​បាន​ដាក់​គោលដៅ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ ​គឺ​ត្រូវតែ​មាន​ភាព​សប្បាយរីករាយ​និង​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​ ​សកម្មភាព​ក​ម្សាន្ត​ចម្រុះ​ ​ទាំង​ពេលថ្ងៃ​និង​ពេលយប់​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​

​លោក​រដ្ឋមន្ត្រី​រំពឹង​ថា​៖​ ​«​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​នឹង​ប្រព្រឹត្តទៅ​ដោយ​ភាព​សប្បាយរីករាយ​និង​បញ្ចប់​ទៅ​វិញ​ដោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ជាមួយ​ការ​ចងចាំ​ពីសំណាក់​អ្នកចូលរួម​មក​គ្រប់​ពី​មជ្ឈដ្ឋាន​ក្នុង​ចំនួន​យ៉ាង​ច្រើន​»​។​

​លោក​ ​វ៉ៅ​ ​សុខា​ ​អ្នកនាំពាក្យ​ខេត្ត​កែប​បាន​លើក​ឡើង​ថា​ ​រដ្ឋបាល​ខេត្ត​កែប​កំពុងតែ​ខ្នះខ្នែង​ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់​ដឹកនាំ​តាមរយៈ​កិច្ចប្រជុំ​ទាក់ទង​នឹង​ការរៀបចំ​បុណ្យ​សមុទ្រ​។​

​លោក​បន្ត​ថា​ ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ក៏​មិន​ខុស​ពីលើ​ក​មុន​ដែរ​ ​គឺ​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​ពលរដ្ឋ​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​ភ្ញៀវ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ដែល​ត្រូវ​បាន​រំពឹង​នឹង​ទាក់ទាញ​ទេសចរ​មក​ក​ម្សាន្ត​ច្រើន​។​

​លោក​បាន​និយាយ​ថា​៖​ ​«​រដ្ឋបាល​ខេត្ត​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​រក្សា​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​និង​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ហើយ​យើង​កំពុង​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​យើង​»​។​

​ក្រសួង​ទេសចរណ៍​បាន​សរ​ស​រលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា​ ​ពិធីបុណ្យ​សមុទ្រ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​ ​គឺជា​ប្រពៃណី​ដ៏​គួរ​កត់​សម្គាល់​ចាប់តាំង​ពី​តំបន់​ឆ្នេរសមុទ្រ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​របស់​កម្ពុជា​ត្រូវ​បាន​ប​ញ្ជូ​ល​ជា​សមាជិកពេញសិទ្ធិ​ក្លិ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នៅ​ក្នុង​អង្គ​មហាសន្និបាត​ ​លើក​ទី​៧​ ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​១​ ​នៅ​ក្រុង​តូ​បា​កូ​តា​ (​To​b​a​c​out​a​) ​ប្រទេស​សេ​ណេហ្គាល់ (Senagal​) ​ក្រោម​ឈ្មោះ​រួម​តែមួយ​ ​គឺ​ឆ្នេរសមុទ្រ​កម្ពុជា​ (​Cam​bo​d​i​a​ ​Bay​) ​ហើយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ “​ឆ្នេរសមុទ្រ​កម្ពុជា​៖​ ​តារា​រះ​នា​ទិស​និរតី​“​។​

​អ្នកស្រី​ ​ឃឹម​ វួ​ច​អាយ​ ​ប្រធាន​សហគមន៍​ទូក​ទេសចរណ៍​ខេត្ត​កែប​ ​បាន​លើកឡើង​ថា​ ​ស្ថានភាព​ទេសចរ​មកលេង​នៅ​ខេត្ត​កែប​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារតែ​កត្តា​អាកាសធាតុ​អាប់អួ​រ​ពេក​ ​ហើយ​លោកស្រី​ក៏​មិន​រំពឹង​ថា​ ​នឹង​មាន​ភ្ញៀវ​មក​ក​ម្សាន្ត​ច្រើន​នៅ​ខេត្ត​កែប​កំលុងពេល​បុណ្យ​សមុទ្រ​ដែរ​ ​ប្រសិនបើ​អាកាសធាតុ​អាក្រក់​នៅតែ​អូស​បន្លាយ​រហូតដល់​ពេល​នោះ​។​

​ទោះ​បែប​នេះ​ក្ដី​ ​អ្នកស្រី​បាន​អះអាង​ថា​៖​ ​«​រដ្ឋបាល​ខេត្ត​កែប​ ​ជាពិសេស​ខាង​មន្ទីរ​ទេសចរណ៍​បាន​ប្រឹងប្រែង​ជួយ​អា​ជីក​រ​ខ្លាំង​ណាស់​ក្នុង​ការ​ផ្ដល់​សេវា​ទេសចរណ៍​ដល់​ភ្ញៀវ​ដែល​បាន​មក​ក​ម្សាន្ត​នៅ​ខេត្ត​កែប​។​ ​ពួកគេ​ថែមទាំង​បាន​បណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​បដិ​ស​ណ្ឋា​កិច្ច​ជាមួយ​ភ្ញៀវ​ជាដើម​»​។​

​ពិធីបុណ្យ​សមុទ្រ​ត្រូវ​បាន​រៀបចំ​ជាលើកដំបូង​នៅ​ឆ្នាំ​២​០​១​១​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ដើម្បី​អប​អរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា​ចូល​ជា​សមាជិក​ក្លិ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​៕​

Leave a Reply

Your email address will not be published. Required fields are marked *