ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​ដែល​ទ្រង់​យាង​ចូលរួម​បុណ្យ​កឋិន​ទាន​នៅ​វត្ត​ឥន្ទបត្ត​បុរី​ ​ហៅ​វត្ត​អង្គរ​ខាងជើង​។​

​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ជិត​ឆ្ងាយ​ដូចជា​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​ប៉ៃលិន​។​ល​។​ ​បាន​ចូលរួម​ខេត្ត​សៀមរាប​ ​នៅពេលដែល​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​គង់នៅ​នៅ​ទីនេះ​។​ ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ​ទី​ដែល​ប្រារព្ធ​ពិធីបុណ្យ​កឋិន​ទាន​មាន​មនុស្សកកកុញ​ជាច្រើន​ ​ហើយ​ចរាចរណ៍​តាម​ដង​ផ្លូវ​ជុំវិញ​ប្រាសាទ​នេះ​ ​មានការ​កក​ស្ទះ​ជាដើម​។​

Leave a Reply

Your email address will not be published. Required fields are marked *