«ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីខែមករាកន្លងមក គឺធ្វើឡើង ដើម្បីបំពេញ ឱ្យយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។
យុទ្ធនាការទាំង២នេះកំពុងតែជំរុញឱ្យទៅជាសកម្មភាព រួមគ្នា ក្នុងពេលតែមួយ ដើម្បីសម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ក្នុងនោះ គឺជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ «នៅចុងឆ្នាំ២០២៥»។
លោករដ្ឋមន្រ្តីបានលើកឡើងពីការគាំទ្រ និងងការលើកទឹកចិត្ត ដល់ការផ្តល់ការគាំទ្រ ជាធនធាន ឬជាសម្ភារផ្សេងៗ។ ក្នុងនោះក្រសួងគ្រោងផ្តល់ធុងសំរាមចំនួន៣ ដល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម នីមួយៗ ទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស។
ការផ្តល់ធុងសំរាមនេះ គឺផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដារ បច្ចេកទេស និងប្រកបដោយអនាម័យ។ ធ្វើយ៉ាងណា ឱ្យមានការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ»។
Leave a Reply