អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »
អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »
– ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន
– ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង
– ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ
– អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ
– បំបាត់អាការហើមពោះ និងតឹងពោះ
– ការពារ និងធ្វើការប្រឆាំងនឹងជំងឺរលាកថ្លើមផ្សេងៗដោយគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងជាប្រចាំ
– ការទទួលទានទឹកតែផ្កាស្បៃរឿង និងការយកផ្កាស្បៃរឿងមកកិន ឬបុកឱ្យហ្មត់បិទនៅលើមុខរបួស អាចជួយព្យាបាលអាការហើម និងរបួសសើស្បែកផ្សេងៗបានផងដែរ
– មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ទប់ស្កាត់ និងការពាររាងកាយពីផលប៉ះពាល់ពីជំងឺផ្សេងៗ
– របួសសើស្បែក និងស្នាមរបួសផ្សេងៗនឹងឆាប់ជាសះស្បើយ ដោយគ្រាន់តែកិន ឬបុកផ្កាស្បៃរឿងលាបលើមុខរបួស
– ការធ្វើម៉ាស់សម្រាប់ផ្ទៃមុខពីផ្កាស្បៃរឿង អាចជួយធ្វើឱ្យផ្ទៃមុខ ស ស្រស់ស្អាត ទន់រលោង និងមានសំណើម ។
ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង
# វិធីប្រើប្រាស់ « ផ្កាស្បៃរឿង»
១. ទឹកតែធ្វើពី «ផ្កាស្បៃរឿង»
វិធីទី១៖ យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាទឹកតែបំប៉នសុខភាពសម្រាប់ទទួលទាន។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបង្កើនរសជាតិផងដែរ។
វិធីទី២៖
– យកផ្កាស្បៃរឿងទៅហាលឱ្យក្រៀម បន្ទាប់មកយកទៅដាំជាមួយនឹងទឹកក្នុងបរិមាណសមល្មម រួចបន្ថែមផ្កាស្បៃរឿងស្រស់បន្ថែមទៀតរហូតដល់ទឹកពុះ។
– ជាចុងក្រោយអ្នកអាចបន្ថែមទឹកឃ្មុំ ដើម្បីបង្កើនរសជាតិបានផងដែរ។
វិធីទី៣៖
– យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម រួចយកទៅដាំក្នុងទឹកបរិមាណសមល្មម បន្ថែមផ្កាស្បៃរឿងស្រស់ៗកន្លះពែងទៀត ដាំរហូតទឹកពុះសឹមបិទភ្លើង។
– បន្ទាប់មកច្រោះយកតែទឹកមកទទួលទានដោយលាយជាមួយក្រូចឆ្មារកន្លះពែង និងទឹកឃ្មុំកន្លះពែង
– ជាចុងក្រោយអ្នកអាចទទួលទានទឹកតែនេះបានហើយ។
ទឹកតែនេះសាកសមបំផុតសម្រាប់ស្ត្រីដែលមានការឈឺចុកចាប់ពេលមករដូវ និងអាការហើមជើង ឬរមួលក្រពើជាដើម។
យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម
យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាតែបំប៉នសុខភាពសម្រាប់ទទួលទាន
២.ភេសជ្ជៈ ធ្វើពី «ផ្កាស្បៃរឿង»
ការអនុវត្ត៖ យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច។
យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច
បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ។ ប៉ុន្តែប្រសិនជាអ្នកទទួលទានភេសជ្ជៈមួយកែវនេះរាល់ព្រឹកពេលពោះទទេអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖
– ជួយដល់ការសម្រកទម្ងន់
– បំបាត់ឬសលើស្បែក
– បំបាត់ស្នាមកន្ទួល រមាស់លើរាងកាយ និងស្បែក
បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ
៣.ម៉ាស់ធ្វើពី «ផ្កាស្បៃរឿង»
ការអនុវត្ត៖ យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ។
យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ
ជាចុងក្រោយអ្នកអាចប្រើប្រាស់ម៉ាស់ ឬប្រេងផ្កាស្បៃរឿងនេះមកលាបលើស្បែក ដើម្បីព្យាបាលអាការជំងឺ និងស្បែកផ្ទៃមុខដូចជា៖
– ជំងឺរលាក ឬរមាស់លើច្រមុះ និងស្បែក
– អាការឈឺចុកចាប់ និងរបួសលើស្បែកដោយសារតែការប្រឹងធ្វើការ និងហាត់កីឡា
– ជំងឺសើស្បែក និងរមាស់ផ្សេងៗដូចជាជំងឺត្រអក និងប្រទាលត្រអាកជាដើម
– ព្យាបាលជំងឺសើស្បែក និងមេរោគលើផ្ទៃមុខដូចជា ជំងឺមុនជាដើម៕
Aa
Leave a Reply