រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទខារ៉ាអូខេនិងភោជនីយដ្ឋាន យកសំណាកធ្វើតេស្តលើបុគ្គលិកនិងភ្ញៀវចំនួន៤៥នាក់ រកឃើញវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់…….
រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសំរេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការចុះបិទខារ៉ាអូខេ និងភោជនីយដ្ឋានខាងលើធ្វើឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះឃាត់បានមនុស្សចំនួន៤៥នាក់ ក្នុងនោះមានស្រី៣៣នាក់…
