
រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសំរេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការចុះបិទខារ៉ាអូខេ និងភោជនីយដ្ឋានខាងលើធ្វើឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានោះឃាត់បានមនុស្សចំនួន៤៥នាក់ ក្នុងនោះមានស្រី៣៣នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តលើបុគ្គលិក និងភ្ញៀវចំនួន៤៥នាក់ រកឃើញវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់ ចំណែកអ្នកអវិជ្ជមានត្រូវបញ្ចូនទៅមណ្ឌលធ្វើចត្តាទ្បីស័ក។


Leave a Reply