ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​បាន​បង្ហោះ​រៀបរាប់​ រឿង​ដែល​គាត់ចាញ់បោកគេនៅខេត្តព្រះសីហនុ…..

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ កាលពី​ថ្មីៗ​នេះ​ មាន​បុរស​ម្នាក់​បង្ហោះ​រៀបរាប់​អំពី​ករណី​របស់​ខ្លួន​ថា​ “​ខំ​ស្កាត់​មក​រក​ការងារ​ធ្វើ​ហើយ​ចាញ់បោក​ចិន​ និង​ខ្មែរ​ទៀត​”​ ។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នរ​គ​របាល​ខេត្ត​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ ដោយ​កំណត់​រក​ឃើញ​ជន​រង​គ្រោះ​មានឈ្មោះ​ ធឿ​ន​ វិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ប្អូនស្រី​ជីដូនមួយ​ នៅ​ម្តុំ​ចំការ​ស្ពៃ​ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

កម្លាំង​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​នីតិវិធី​រួចរាល់​នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ផង​ដែរ​ ។​

​ករណី​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *