រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល នៅស្រុកភ្នំស្រួច……

ខេត្តកំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងសៅរ៍ទី ២ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង​០៥.៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិ​លេ​ខ៤​ ចន្លោះគីឡូម៉ែត្រលេខ​ ៧៤-៧៥ ត្រង់ចំណុ​ចភូមិ​ចេក ឃុំអូរ ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាច​រណ៍រវាងរថយន្តនិងរថយន្ត​ (ដឹកទំនិញ​កូនឈេី) រថយន្ត​ម៉ាក​ Hyundai​ ពណ៌​ស​ ស្លាកលេខ​ កោះកុង​ 3A-0782 បើកបរដោយឈ្មោះ សំ សុវណ្ណារ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ម៉ៅ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

រថយន្ត​ពណ៌​ស​ HYUNDAI បើកបរពីទិសខា​ងកើ​តទៅទិសខា​ងលិច លុះមកដល់ចំណុចខាងលើ បា​នបុករថ​យន្ត ០១គ្រឿងទៀត ម៉ាក HYUNDAI ព​ណ៍ខៀវ ​ស្លាក​លេខភ្នំពេញ​ ៣ញ-០៥៥១​ ក្នុងទិស​ ដៅបញ្រ្ចាសគ្នា​ (កំណត់​ហេតុ​ជំនាញ​) ។

ហេតុការណ៍​ខាងលើ​ បណ្តាលឲ្យរបួសមនុស្ស​ ​៣​ ​នាក់​​ (របួសធ្ងន់​) និងបង្កឲ្យមានការកកស្ទះចរាចរណ៍​
សមត្ថកិច្ច​នគរបាល​ បានបញ្ជូនជនរងគ្រោះទៅម​ន្ទីរពេទ្យ​សង្រ្គោះ​បន្ទាន់​ ។

មធ្យោបាយ​រថយន្ត​បង្កទាំង០២គ្រឿង​ សមត្ថកិច្ច​ន​គរបាល​ជំនាញ​បានបញ្ជូន​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតា​មនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *