ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេ​ត្ដ​កំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំង​ចូលរួម​ក្នុង​ ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោ​ត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូ​រណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ​…

​ ខេខត្តកំពង់ស្ពឺ៖​ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោ​មអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោ​កជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ។

​ ដោយសារតែ​ស្ថាន​ភាព​នៃការរីករាល​ជំងឺ​កូវីដ​.១​៩​ រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​បានប្រារព្ធពិធីប្រកប​ដោ​យ​ការគោរពវិធានការសុខាភិបាល​ រក្សាគម្លា​ត​ត្រឹមត្រូ​វ​ តាមគោលការណ៍​ណែនាំ​វិធានការ​ ៣​ការពារ​ និង​៣កុំ​ »។ ប្រភព​ស្នងការដ្ឋាននរគបានរគបាលព្រៃក្មេង

Leave a Reply

Your email address will not be published. Required fields are marked *