ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង…..

ស្វាយរៀង៖ និងជាប្រធានស.ស.យ.ក. ខេត្តស្វាយរៀង និងក្រុមការងារ យុវជនខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង ដោយក្នុង០១អង្គភាពៗទទួល បាន៖
១-អង្ករចំនួន ០១ តោន
២-មីចំនួន០៣កេះធំ=១៨កេះតូច
៣-ត្រីខកំប៉ុង០៣កេះធំ=៣០០កំប៉ុង
ដោយឡែក កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្តទទួលបានអាវពោងចំនួន ៥០ អាវបន្ថែម។
ហើយនៅថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្តនាំយកអំណោយសង្រ្គោះចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលស្ថិតនៅភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។


ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយប្រជាពលរដ្ឋផុតពីគ្រោះមហន្តរាយទាន់ពេលវេលា ។
ឯកឧត្តមបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាតព្រមទាំងគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹកប្រយ័ត្នមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *