ប្រទះឃើញការ៉ុង​សង្ស័យ​​បើក​មើល​សុទ្ធ​តែ​បង់​គ្រាប់​ កំាភ្លើង….

ខេត្តបាត់ដំបង ÷ ស្រុកកំរៀងកម្លាំង​សមត្ថកិច្ច​ចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែននៅវេលាម៉ោងជាង៥:០០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១បាន​ប្រទះឃើញការ៉ុងសង្ស័យស្រាយខ្សែរការ៉ុងមើលស្រាប់តែឃើញសទ្ធតែគ្រាប់​យុទ្ធភ័ណ្ឌ​រាប់រយ​គ្រាប់ត្រង់ចំណុចក្បែអូរឋិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភព​បបាន​បញ្ជាក់​ថា ពេល​កង​កម្លាំង​ការពារ​ព្រំដែន​ ដើរល្បាតដល់ចំណុចក្បែអូរ ក៏​បានប្រទះឃើញការ៉ុងមួយនៅក្បែរអូរនោះ រួចសង្ស័យក៏បានត្រួតពិនិត្យមើលទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់តែម្តង។


សមត្ថកិច្ច​ក៏បាន​ឲ្យដឹងថាគ្រាប់កាំភ្លើងប្រភេទ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២បង់។ បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ៥៣ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *