ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាស​វៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ក្នុង​ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់​ស​ម្រាប់អាណាប្រជារា​ស្ត្រ​ខ្មែរគ្រប់ៗរូប។

សូមក្រាបបង្គំទូលថ្វាយព្រះពរពី ក្រុមការងារយុវជនគណបក្ស គ.២៧ !

Leave a Reply

Your email address will not be published. Required fields are marked *