
ចំណែកខាងលោកពូមេឃុំ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាការមួលបង្កាច់គាត់ទាំងស្រុង៕
ព័ត៌មានបឋម៖
ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ លោក កែវ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ៖ ឃាង ដេន អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងថា៖
ខ្ញុំបាទនាងខ្ញុំមានគ្នាចំនួនបួនគ្រួសារ បានទិញដីពី លោកមេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង មួយកន្លែងដែលស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (មានវីដេអូពេលសម្ភាសន៍)


ដីមួយកន្លែងនេះខ្ញុំបាទនាងខ្ញុំបានធ្វើដីស្អាត និងដាំដំណាំរួចជាស្រេចខ្លះហើយ។ ពេលបច្ចុប្បន្ននេះស្រាប់តែលោកមេឃុំអូរគ្រឿងបានធ្វើលិខិតឲ្យខ្ញុំបាទនាងខ្ញុំផ្តិតមេដៃមិនឲ្យចូលទៅដីចំការរបស់ខ្ញុំនេះទៀត។
ហើយគាត់ផ្តាំប្រាប់ថាមិនឲ្យខ្ញុំបាទនាងខ្ញុំនិយាយចេញទៅក្រៅទេ ?បើមានគេដឹងឮត្រូវមានរឿងធំហើយ។ បន្ទាន់បានប៉ុន្មានថ្ងៃ ស្រាប់តែមានដីកាកោះហៅពីតុលាការ លើកទី១នៅថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។

ដោយលោកមេឃុំអូរគ្រឿង និងប្រធានសហគមន៍ ចោទប្រកាន់មកខ្ញុំបាទនាងខ្ញុំថា ពួកក្រុមគ្រួសាររបស់ខ្ញុំបាទនាងខ្ញុំកាប់រានដីចំការពូជរបស់គេទៅវិញ ។ ដីដែលខ្ញុំបាទនាងខ្ញុំបានទិញពីលោកមេឃុំអូរគ្រឿង និងប្រធានសហគមន៍ គឺអស់ចំនួនទឹកប្រាក់ ៣៧.០០០ដុល្លារ(សាមសិប ប្រាំពីរពាន់ដុល្លារអាមេរិក) ។ ហើយខ្ញុំបាទនាងខ្ញុំបានយកលិខិតទិញដីពីមេឃុំនិងប្រធានសហគមន៍នេះ ទៅដាក់បញ្ចាំនៅធនាគារភូមិ(RLC) ដើម្បីយកលុយមកបង្គ្រប់ចំនួន៣៧.០០០ដុល្លារឲ្យទៅលោកមេឃុំអូរគ្រឿង និងប្រធានសហគមន៍។
(លេខអ្នកសារព័ត៌ ០១២៣៦៥៣៩០)ចំណែកខាងលោកពូមេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាការមួលបង្កាច់គាត់ទាំងស្រុង៕ព័ត៍មានបឋម

Leave a Reply