ចាប់ខ្លួនបានហើយ ជនដៃដល់បា.ញ់សម្លា.ប់អ្នករួមការងារជាមួយគ្នាកាលពីម្សិលម៉ិញ…….

ខេត្តកណ្តាល៖ឈាមស្រែកស្បែកហៅ ទីបំផុត ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបា.ញ់សម្លា.ប់អ្នករួមការងារយាមផ្ទះជាមួយគ្នា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃា.ត.ករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។
លោកស្នងការបានបន្តទៀតថា ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។
ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ជនដៃដល់ ដែលបានបា.ញ់សម្លា.ប់អ្នករួមការងារជាមួយគ្នាកាលពីរសៀលម្សិលម៉ិញនេះមានឈ្មោះ អ៊ូ សុភី និងជនរងគ្រោះមានឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជាអ្នកបើកឡានឱ្យឪពុកលោកឧកញ៉ា ។ រីឯជនដៃដល់បើកឡានឱ្យកូន ៕

Leave a Reply

Your email address will not be published. Required fields are marked *