ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់

ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ បោកប្រាស់លុយជិត ៤០លានដុល្លារអាមេរិក។

ការចាប់ខ្លួននេះ ដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត។

ស្នងការដ្ឋាននគរបាលខេត្តកំពតបានសរសេរលើហ្វេសប៊ុកថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ ។”

Leave a Reply

Your email address will not be published. Required fields are marked *