ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺបន្ថែមពាក់ព័ន្ធករណីបុរសម្នាក់បានបង្ហោះរៀបរាប់ រឿងដែលគាត់ចាញ់បោកគេនៅខេត្តព្រះសីហនុ…..
ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះ មានបុរសម្នាក់បង្ហោះរៀបរាប់អំពីករណីរបស់ខ្លួនថា “ខំស្កាត់មករកការងារធ្វើហើយចាញ់បោកចិន និងខ្មែរទៀត” ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគរបាលខេត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវរកករណីខាងលើ ដោយកំណត់រកឃើញជនរងគ្រោះមានឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីជីដូនមួយ នៅម្តុំចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។…
